Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករឡធ្យូង៤នាក់ ដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរណ្ដៅឡធ្យូងក្រុមហ៊ុនហ្រ្គីនអាយលែន ស្ថិតក្នុងស្រុកសំបូរមិនទាន់ដឹងពីមូលហេតុ

31-05-2018 19:45

(ក្រចេះ)៖ កម្មករចំនួន៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់គ្នា នៅក្នុងរណ្ដៅឡធ្យូង ក្រោយពីពួកគាត់កាយធ្យូង ចេញពីក្នុងរណ្ដៅ។ ហេតុការណ៏នេះបានកើតឡើង នៅរសៀលថ្ងែទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងក្រុមហ៊ុន ហ្រ្គីនអាយលែន ដែលគ្រប់ គ្រងដោយជនជាតិចិន ស្ថិតក្នុងឃុំ ក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភ័ព៌ពីកម្មករដែល នាំកម្មកររងគ្រោះទាំង៤នាក់ យកទៅមន្ទីរពេទ្យបានអោយដឹងថា ហេតុការណ៏នេះ ដំបូងឡើយ មាន កម្មករម្នាក់ បានចូលទៅក្នុងរណ្ដៅដួលសន្លប់ ពេលនោះកម្មករចំនួន៣នាក់ បានចុះទៅជួយ ក៍បានដួលសន្លប់ទាំង៤តែម្ដងទៅ។

ហើយត្រូវកម្មករផ្សេងទៀត បានចុះជួយទាញឡើង មកលើវិញព្រោះរណ្ដៅឡធ្យូងនោះ មានជំរៅ៣ម៉ែត្រកន្លះ។ តាមការបញ្ជាក់របស់គ្រូពេទ្យថា កម្មករទាំង៤នាក់ នោះមាន អាការៈប្រកាច់ និង មានស្នាមរបួសដៃជើង និងលើផ្ទៃមុខ សង្ស័យ ខណៈដែលពួកគាត់ចុះទៅជួយ គ្នាប្រហែលជារអិលដួលនៅក្នុងរណ្ដៅ ហើយមូលហេតុដែលបណ្ដាលឲ្យសន្លប់នោះ ប្រហែលមកពីអត់ខ្យល់អុកស៊ីហ្សែន។

អ្នករងគ្រោះទាំង៤នាក់​នោះ មានឈ្មោះទី១. ស៊ីនឿន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ទី២.ឈ្មោះ គ្រី ណារី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទី៣.ឈ្មោះ មីង វ៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព និងទី៤.ឈ្មោះ សាំង សុលីស ភេទប្រុស អាយុ ៣១ឆ្នាំរស់នៅ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព។ បើតាមពលរដ្ឋដែលរស់នៅជិតក្រុមហ៊ុនគ្រីនអាយឡែនបានឲ្យដឹងថា ជាទម្លាប់សពដង ពេលដែលដុតធ្យូងរួចទាល់ តែពេលល្ងាចទើបចុះកាយធ្យូង តែថ្ងៃនេះប្រហែលក្រុមហ៊ុនបន្ទាន់ នាំធ្យូងចេញ ឬក៏មានឡានមកចាំយកធ្យូងទើប កម្មករចុះកាយធ្យូងមុនពេលវេលាទើបបណ្ដាលឲ្យសន្លប់បែបនេះ។

ពាក់ពន្ធ័នឹងបញ្ហាខាងលើនេះ ភ្នាក់ងារអង្គភាពព័ត៌មាន​ Fresh news មិនទាន់បានសុំការបំភ្លឺពីតំណាងក្រុមហ៊ុនហ្រ្គីនអាយលែន បាននៅឡើយទេ ព្រោះលេខទូរសព្ឌ័មិនអាចទាក់ទងបាន៕