(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងត្រួតពិនិត្យទៅលើការងារជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ដើម្បីដាក់ដំណើរការឲ្យទូទាត់ប្រាប់ថ្លៃជិះរថយន្តក្រុងសាធារណៈ តាមរយៈ QR-Code ជាមួយកម្មវិធី អេស៊ីលីដាទាន់ចិត្ត។
គម្រោងនេះត្រូវបានបង្ហាញឡើង តាមរយៈកិច្ចប្រជុំរវាងលោក កើត ឆែ អភិបាលរងរាជធានិភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយតំណាងធនាគារអេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា សាលារាជធានីភ្នំពេញ បានចាប់ផ្តើមពិនិត្យលើគម្រោង ការប្រើប្រាស់ QR-Code ដែលអាចទូទាត់ប្រាក់យ៉ាងងាយស្រួល ជាមួយ Application អេស៊ីលីដាទាន់ចិត្ត ដែលគ្រាន់តែធ្វើការដំឡើង កម្មវិធីនេះនៅលើស្មាតហ្វូន ដោយអាចជំនួសឲ្យការប្រើប្រាស់សាច់ប្រាក់ ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋមួយកម្រិតថែមទៀត៕