(ភ្នំពេញ)៖ សូមចូលរួមអបអរសារទរ គូស្វាមីភរិយាថ្មី ចំនួន១០៥គូទៀត ដែលមានសំណាង ឈ្នះរង្វាន់ពីកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ឈ្នះរង្វាន់សរុប ១.៥ លានដុល្លារអាមេរិក នៅក្នុងវគ្គទី៣។

ក្នុងនោះរួមមាន៖ ១គូឈ្នះ រថយន្ត FORD RENGER សេរី ២០១៨ ចំនួន១គ្រឿង, ១គូទៀត ឈ្នះដំណើរកំសាន្តទៅលើអ៉ឺរ៉ុប ខណៈពេលដែលគូស្វាមីភរិយាចំនួន៣គូទៀត ឈ្នះរង្វាន់ប្រាក់សុទ្ធ១ម៉ឺនដុល្លារ ជាចុងក្រោយ ក៏មានគូស្វាមី ភរិយាចំនួន១០០គូ ដែលឈ្នះទឹកប្រាក់ចំនួន ១,០០០$ ផងដែរ។

ក្នុងកម្មវិធី GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ មានរង្វាន់ជាច្រើន សរុបជាទឹកប្រាក់រហូតដល់ទៅ ១លាន ៥សែនដុល្លារអាមេរិក ឯណោះ ដែលរង្វាន់ទាំងនេះ ត្រៀមទុកចែកជូន គូស្វាមីភរិយា ដែលមានសំណាងក្រោយពេលជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវកិត្តិយស នៅក្នុងពិធីមង្គលការរបស់ខ្លួន ហើយរង្វាន់បន្ទាប់អាចជាអ្នក ក៏ថាបាន។

សូមបញ្ជាក់ថា ចំពោះការចាប់រង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យវគ្គទី៤ នឹងធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ២០១៨ ហើយជូនពរដល់អតិថិជន របស់ស្រាបៀរ GANZBERG ឈ្នះរង្វាន់ឲ្យបានគ្រប់ៗគ្នា៕