(ភ្នំពេញ)៖ ការពង្រីកបណ្តាញសេវា យ៉ាងឆាប់រហ័ស របស់ Cellcard លើសេវា 4G នៅប្រទេសកម្ពុជា នៅឆ្នាំ២០១៧ គឺជាកត្តាដ៏សំខាន់ ដែលជំរុញឲ្យមានកំណើន នៃការប្រើប្រាស់ ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ និងកំណើន GDP កាលពីឆ្នាំមុន។
របាយការណ៍ថ្មីមួយ ដែលនិយាយអំពី «តួនាទី ក្រុមហ៊ុនទូរទមនាគមន៍ ក្នុងការផ្លាស់ប្តូរកម្ពុជា» ដែលបានចេញផ្សាយដោយ Business2Business Cambodia (B2B) បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទមានកំណើន១៧% ដែលរួមចំណែក ក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង៦១០លានដុល្លារ។
យោងតាមទន្និន័យរបាយការណ៍នេះ ក៏បានបង្ហាញទៀតថា កំណើន១០% នៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតលើទូរស័ព្ទ បានធ្វើឲ្យមានកំណើន GDP សរុបប្រមាណជាង ០.៦-២.៨% ផងដែរ។ ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទរបស់អតិថិជន នៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា មានកំណើន២៨.២% ស្របពេលដែលក្រុមហ៊ុនសែលកាត បានចាប់ផ្តើមតំឡើងអង់តែន 4G ចំនួន ៣,០០០ថ្មី បន្ថែមនៅទូទាំងប្រទេស។
នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន បានលើកឡើងថា «យុទ្ធសាស្ត្ររបស់យើង គឺដើម្បីផ្តល់ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទបានយ៉ាងងាយស្រួល សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពេលដែលយើងបានចាប់ផ្តើមតំឡើងសេវា 4G កាលពីខែមករា ឆ្នាំ២០១៧»។
លោកថា គោលបំណងរបស់យើង គឺធានាឲ្យបានថា មានសេវាគ្រប់ដណ្តប់ ហើយយើងផ្តល់នូវអត្រាតម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទទួលបានបទពិសោធន៍ល្អ ក្នុងការប្រើអ៊ីនធើណិតលើទូរស័ព្ទ។
លោកបានលើកឡើងថា ការប្រើប្រាស់ទន្និន័យអ៊ីនធើណិត លើទូរស័ព្ទមានការកើនឡើង ៤០០% នៅលើបណ្តាញសេវា ចាប់តាំងពីក្រុមហ៊ុន បានឈ្នះពានរង្វាន់ ផ្នែកបណ្តាញសេវាផ្ទួនៗគ្នា ពីស្ថាប័នពិភពលោកដូចជា IDG ASEAN Ookla និង OpenSignal។ ឥឡូវនេះ យើងមានបណ្តាញសេវាធំជាងគេលឿនជាងគេ និងជាទុកចិត្តបំផុតនៅប្រទេសកម្ពុជា ជាមួយការផ្តល់ជូននូវអត្រាតម្លៃសមរម្យបំផុត។
លោក វ៉ាត់សុន បានបន្តទៀតថា របាយការណ៍ B2B នេះក៏បានបង្ហាញផងដែរថា សែលកាតមានភាព ឈានមុខលើសន្ទស្សន៍តម្លៃប្រើប្រាស់ ដែលបែងចែកជាប្រាំបីផ្នែក កំណត់ពីសេវា ល្អឥតខ្ចោះ សម្រាប់អតិថិជន។ សែលកាត ក៏មានភាពឈានមុខប្រាំពីរ ក្នុងចំណោមផ្នែកទាំងប្រាំបី ដែលបានបញ្ជាក់ថា យើងបានផ្តល់នូវទន្និន័យអ៊ីនធើណិត ជាមួយតម្លៃល្អបំផុត គុណភាពសម្លេង និងការផ្ញើសារ ព្រមទាំងអត្រាតម្លៃច្បាស់លាស់ និងអាចភ្ជាប់ឡើងវិញ បានយ៉ាងងាយស្រួល។
លោកបានលើកឡើងថា សែលកាត បានឈានមុខគេលើទីផ្សារ ក្នុងការផ្តល់នូវទន្និន័យអ៊ីនធើណិត ដែលមានតម្លៃសមរម្យ ដែលយើងបានចាប់ផ្តើមដំណើរការ សេវាដូរលុយ អស្ចារ្យ $១=$១០០ កាលពីខែមករាឆ្នាំ២០១៧ និងសេវា BIG LOVE $១= $៥០០ កាលពីខែកុម្ភៈ។ លោកថា កាលពិតទៅ សែលកាត គឺជាអ្នកឲ្យធ្វើអតិថិជន ដែលរស់នៅតាម តំបន់ជនបទ អាចប្រើសេវា 4G ដែលពួកគេមិនធ្លាប់ប្រើពីមុនមក៕