(ភ្នំពេញ)៖ ការដាក់ទុនសម្រាប់ការសិក្សា ជាការវិនិយោគអនាគតមួយសម្រាប់ជីវិត ពីព្រោះថា មានតែចំណេះវិជ្ជាទេ ដែលអាចយកទៅប្រើការ នៅក្នុងសង្គមរស់នៅ។ បច្ចេកវិទ្យាពិភពលោក កាន់តែរីកចម្រើនទៅៗ ដែលទាមទារឲ្យបុគ្គលម្នាក់ៗត្រូវមានចំណេះដឹង និងសមត្ថភាពខ្ពស់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។
យ៉ាងណាមិញ នៅកម្ពុជាបច្ចុប្បន្នមានសាកលវិទ្យាជាច្រើន ដែលសាកលវិទ្យាល័យទាំងអស់នោះមានការបណ្ដុះបណ្ដាលទាំងកម្រិតស្ដង់ដារជាតិ និងអន្តរជាតិ បូកផ្សំទាំងបន្ទប់អាគារប្រកបដោយទំនើបកម្ម ដែលនេះបានផ្ដល់នូវជម្រើសដ៏ច្រើនសម្រាប់សិស្សនិស្សិត។
ក្នុងនោះដែរ ក៏មានវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ដែលផ្ដោតការបង្រៀន ជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ហើយត្រូវបានទទួលស្គាល់គុណភាពនៃការបណ្ដុះបណ្ដាលខ្ពស់បំផុត (Platinum) នៅកម្ពុជា ។ ប្រសិនបើលោកអ្នកចង់បន្តការសិក្សាទៅលើជំនាញនេះ ឬកំពុងបម្រើការងារទាក់ទងទៅនឹងគណនេយ្យ ហិរញ្ញវត្ថុ លោកអ្នកអាចសិក្សាបាន ជាមួយនឹងសញ្ញាបត្រជំនាញបច្ចេកទេសផ្នែកគណនេយ្យ ហៅកាត់ថា CAT ។ កម្មវិធីសិក្សានេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS និងបញ្ហាផ្សេងៗក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យ ដោយវគ្គនេះ ផ្ដោតទៅលើការសិក្សាអំពី៖
*កំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (FA1)
*ការគ្រប់គ្រងពត៌មាន (MA1)
*ការរក្សាទុកនូវកំណត់ត្រាហិរញ្ញវត្ថុ(FA2)
*ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណាយថ្លៃដើម (MA2)
*គណនេយ្យហិរញ្ញវត្ថុ (FFA)
*គណនេយ្យគ្រប់គ្រង (FMA)
*គោលការណ៍នៃការគ្រប់គ្រង (FAB)
*មូលដ្ឋានគ្រឹះនៃសវនកម្ម (FAU)
*មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (FFM)។
កម្មវិធីសិក្សាជំនាញគណនេយ្យនេះ ត្រូវបានរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡងដោយសា្ថប័នសមាគគណនេយ្យករជំនាញ ហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ប្រទេស។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះ លោកអ្នកអាចសិក្សាជាថ្នាក់ក្រៅម៉ោង រៀងរាល់ចុងសប្ដាហ៍បាន ដោយមិនប៉ះពាល់ដល់ម៉ោងសិក្សានៅសាលាដទៃ និងម៉ោងពេលធ្វើការសម្រាប់បុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗ ដោយសិក្សាដោយផ្ទាល់ជាមួយសាស្ត្រាចារ្យល្បីៗ ជាច្រើនមកពីបណ្ដាប្រទេសនានា ដូចជា សហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពិន ដែលជាគ្រូជំនាញដើមផ្នែកគណនេយ្យ CAT ប្រកបទៅដោយគុណវុឌ្ឍិ និងបទពិសោធន៍កម្រិតស្ដង់ដាអន្តរជាតិ ហើយសាស្តា្រចារ្យមួយចំនួនទៀត មានបទពិសោធន៍ពិតៗ ជាមួយនឹងការដឹកនាំក្រុមហ៊ុនធំៗខ្នាតអន្តរជាតិរបស់ខ្លួនផ្ទាល់នៅឯបរទេស។
វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ឬរោងចក្រ សំរាប់ការយកចិត្តទុកដាក់ហ្វឹកហាត់ បណ្ដុះបណ្ដាលជាមួយនឹងជំនាញគណនេយ្យ CAT នេះដល់បុគ្គលិកផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ខ្លួន ពីព្រោះថា ប្រសិនបើបុគ្គលិកមានចំណេះជំនាញនេះច្បាស់លាស់ គឺពិតណាស់នឹងផ្ដល់ជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យមានដំណើរការល្អ និងការរីកចម្រើនទៅមុខ។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១ ឬអាចចុះឈ្មោះតាមគេហទំព័រ៖ www.cam-ed.com ៕