(ភ្នំពេញ)៖ តារាបាល់ទាត់លំដាប់ជួរមុខរបស់កម្ពុជា ស៊ូ យ៉ាទី នឹងចូលខ្លួនមកបកស្រាយពីការវិវត្តន៍កា្លយជាកីឡាករ បាល់ទាត់អាជីព រហូតទទួលបានរហស្សនាមជា «អ្នកចាំទីដៃស្អិត» នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ ក្នុងបទសម្ពាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ក្នុងផេក Fresh News TV និង Khmer Talking។
កីឡាករដែលទើបតែមានកូនប្រុស ១នាក់ ជាអ្នកចាំទីដៃទី១ ក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជា បន្ទាប់ពីរូបគេបានជាប់ ជម្រើសជាតិដំបូងចាប់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន និងកំពុងប្រកបអាជីពក្នុងក្លឹបលេងនៅលីគកំពូលកម្ពុជា បឹងកេតអែហ្វស៊ី មានមូលដ្ឋាននៅខេត្តកំពង់ចាម។
ចាប់តាំងពីបានចូលលេងឲ្យបឹងកេតក្នុងឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន យ៉ាទី បានជួយឲ្យក្លឹបនេះឈ្នះជើងឯកលីគ កំពូលបាន ២ដងរួមទាំងឆ្នាំទៅផងដែរ ក្នុងចំណោមបឹងកេត ឈ្នះជើងឯកបាន៣ដងជាប្រវត្តិសាស្រ្តរបស់ក្លឹប។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវ ជីវិតឯកជន និងជីវិតជាកីឡាករបាល់ទាត់រាល់ការលំបាកនានា លោក ស៊ូ យ៉ាទី នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាប កាន់តែច្បាស់តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕