(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន Hewlett Packard Enterprise(HPE) ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញនូវផ្នែកបច្ចេកវិទ្យាព័ត៌មាន បើកសិក្ខាសាលាមួយស្តីពី «ការផ្លាស់ប្តូរដោយប្រព័ន្ធឌីជីថល ជាមួយក្រុមហ៊ុន Hewlett Packard Enterprise» ដោយបានផ្ដល់ជាអត្ថប្រយោជន៍ជូនចំពោះអតិថិជននាពេលបច្ចុប្បន្ន និងពេលអនាគត។
សិក្ខាសាលាដ៏មានតម្លៃនេះ ធ្វើឡើងនៅសណ្ឋាគារ NagaWorld ដោយមានការចូលរួម ពីសំណាក់អតិថិជនយ៉ាងច្រើនកុះករផងដែរ។
លោក ប៊ុន សុខលាភ ដែលជានាយកគ្រប់គ្រងផ្នែក Pre-Sales របស់ក្រុមហ៊ុន Campura បានឲ្យដឹងថា ប្រធានបទសំខាន់ៗ ក្នុងសិក្ខាសាលានេះគឺ ចង់បង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ HPE ដែលមានលក្ខណៈពិសេសថ្មីៗ ក្នុងឆ្នាំ 2018 ហើយក៏មានកំណែប្រែចេញលក់ផលិតផលស៊េរីថ្មីៗជាបន្តបន្ទាប់ ដើម្បីឆ្លើយតប នឹងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន។
លោកបានបន្ថែមទៀតថា អតិថិជនក៏អាចយល់ដឹងឲ្យកាន់តែច្បាស់អំពីអត្ថប្រយោជន៍ជាច្រើន ពីការបង្ហាញដោយផ្ទាល់ពីសំណាក់លោកដែលជាប្រធានតំបន់របស់ក្រុមហ៊ុន HPE បន្ទាប់ពីបានចូលរួមសិក្ខានេះ ហើយលោកក៏បានបានថ្លែងអំណរគុណទៅដល់អតិថិជន ដែលបានចូលរួមសិក្ខាសាលា និងតែងតែគាំទ្រនូវរាល់សេវាកម្មរបស់ក្រុមហ៊ុន Campura នាពេលកន្លងមកផងដែរ។
ចំណែកលោក Naresh Rishi ដែលជា Country Manager – RoAEC តំណាងអោយក្រុមហ៊ុន Hewlett Packard Enterprise (HPE) បានធ្វើបទបង្ហាញ ជូនអតិថិជនអោយស្គាល់កាន់តែច្បាស់ អំពីផលិតផល និងសេវាកម្មរបស់ HPE គឺជាក្រុមហ៊ុន នាំមុខទីផ្សារសំរាប់ ប្រព័ន្ធ IT ដូចជា HP Storage, Servers, Networking, Integrated Systems…ហើយក៏មានសន្ទុះយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់រាល់តំរូវការ របស់អតិថិជន និងការផលិតជាមួយ ការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីតដែលផ្តល់ភាពងាយស្រួល បំផុតដល់អ្នកប្រើប្រាស់ ព្រមទាំងមានតម្លៃសមរម្យជូនចំពោះអតិថិជនទៀតផង។
ទន្ទឹមនឹងនោះ លោក Hamid Khan ដែលជា Presales Consultant | AEC តំណាងអោយក្រុមហ៊ុន HPE ក៏បានលើកទ្បើង បន្ថែមទៀតថាក្រុមហ៊ុន HPE តែងតែយកចិត្តទុកដាក់ និងព្យាយាមផ្តល់ជូនអតិថិជនយើង នូវផលិតផលដែលឈានមុខគេបំផុត នៅក្នុងទីផ្សារ ពីព្រោះថាផលិតផល HPE ជា បច្ចេកវិទ្យាមួយជួយ សម្រួលក្នុងស្ថាប័នផ្នែក IT និង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័សនាពេលអនាគត។
ក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជន ដែលបានអព្ជើាញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីនេះ ហើយអតិថិជននិងទទួលបាននូវចំនេះដឹងថ្មីក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុន HPE ដោយបានណែនាំក្នុងការស្វែងយល់ពីរបៀបប្រើប្រាស់ដែលជាដំណោះស្រាយដ៏ល្អបំផុត នឹងជួយបង្កើនអាជីវកម្មអោយកាន់តែរីកចំរើន៕