(ភ្នំពេញ)៖ មហាអយ្យការអមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំការងារបច្ចេកទេស ដោះស្រាយបញ្ហាប្រឈមចំពោះមុខ ក្រោមអធិបតីភាព លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវារី ភ្នំពេញ។ក្នុងកិច្ចប្រជុំការងារបច្ចេកទេស ដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ ដោយមានការអញ្ជើញចូលរួមពី ព្រះរាជអាជ្ញា, ចៅក្រមស៊ើបសួរ, ចៅក្រមជំនុំជម្រះ និងលេខាធិការដ្ឋាន រដ្ឋបាលនៃសាលាដំបូង រាជធានី-ខេត្ត ជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនានា រវាងព្រះរាជអាជ្ញា ជាមួយចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ និងលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូង រាជធានី-ខេត្ត ដើម្បីពង្រឹងការគោរពច្បាប់ នីតិវិធីឲ្យបានសមស្របជាប្រយោជន៍ ក្នុងការរួមចំណែកធានា នូវការផ្ដល់សេវាយុត្ដិធម៌ ដោយសេចក្ដីទៀងត្រង់ សមភាព តម្លាភាព និងឆាប់រហ័ស៕