(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការជាចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការរកទទួលទានប្រចាំថ្ងៃ ដើម្បីឲ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ស្របពេលដែលប្រទេសជាតិកំពុងមានសន្តិភាព និងការអភិវឌ្ឍន៍ វិស័យផ្លូវថ្នល់ ហេត្ថារចនាសម្ព័ន ជាផ្នែកមួយដើរតួរយ៉ាងសំខាន់ក្នុងសហគមន៍ ដើម្បីសម្រួលចរាចរណ៍លើគ្រប់វិស្ស័យ។
ដើម្បីឆ្លើយតបទៅគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ផ្តល់អាទិភាពមូលដ្ឋានផ្ទាល់ផ្តល់ភាពជាម្ចាស់ដល់ ភូមិ សង្កាត់ ខណ្ឌ ក្នុងការអភិវឌ្ឍឈរលើមូលដ្ឋាន នៃបទដ្ឋានគតិយុទ្ធនានា ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីជំនាញបើកការដ្ឋានស្ថាបនាផ្លូវបេតុង សសៃដែក០១ខ្សែ ប្រវែង៧៧៦ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍខណ្ឌ ឆ្នាំ២០១៨។ ការដ្ឋានផ្លូវនេះមានទីតាំងស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកអភិបាលខណ្ឌ បានលើកឡើងថា ការខិតខំអនុវត្តន៍គម្រោងស្ថាបនានេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ នៅពេលផ្លូវនេះស្ថាបនារួចរាល់ ក៏បានកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេសការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្ត ដោយផ្តោតសំខាន់លើគម្រោងដែលអាទិភាព។
នៅក្នុងពិធីបើកការដ្ឋាននោះ លោក ម៉ូវ ម៉ានិត បានថ្លែងអណរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលផ្តល់ទំនុកចិត្ត លើរដ្ឋបាលខណ្ឌសែនសុខ ក្នុងការរៀបចំគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ផ្តល់អាទិភាពមូលដ្ឋានផ្ទាល់ ផ្តល់ភាពជាម្ចាស់ដល់ ភូមិ សង្កាត់ ខណ្ឌ ក្នុងការអភិវឌ្ឍឈរលើមូលដ្ឋាន នៃបទដ្ឋានគតិយុទ្ធនានា ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង៕