Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ១០នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ ក្រោយជាប់ឃុំនៅខេត្តត្រាតជិត១ឆ្នាំ ពីបទលួចឆ្លងដែនទៅនេសាខុសច្បាប់

31-05-2018 12:25

(បន្ទាយមានជ័យ)៖ ពលករខ្មែរចំនួន១០នាក់ បន្ទាប់ពីជាប់ឃុំ​អស់រយៈពេលជិត១ឆ្នាំមក ត្រូវបានអាជ្ញាធរថៃបញ្ជូនឲ្យត្រឡប់មកស្រុកវិញ ក្រោយពីពួកគេលួចឆ្លងដែន ទៅនេសាទដោយខុសច្បាប់។

ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ប្រាប់បណ្តាញព័ត៌មាន Fresh News បានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភានេះថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន១០នាក់ មកកាន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ហើយយោងតាមការសាកសួរ ក្រុមពលករខ្មែរទាំងនោះ បានឆ្លើយថា ត្រូវគេចាប់ឃុំអស់រយៈពេលជិត១ឆ្នាំហើយ នៅខេត្តត្រាត ដោយចោទពួកគាត់ថា លួចឆ្លងដែនទៅនេសាទទឹករាក់ ក្នុងតំបន់ហាមឃាត់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះពលករខ្មែរទាំងអស់នេះ គឺមានស្រុកកំណើតនៅខេត្កកំពង់ចាម។ បច្ចុបន្នកម្លាំងប៉ុស្តិ៍ច្រកទ្វារ បានអប់រំណែរនាំ និងរកមធ្យោបាយសម្រួលដល់ការធ្វើដំណើរ ដល់ពលករត្រលប់ទៅស្រុកកំណើតវិញហើយ៕