(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំបន្ដសម័យប្រជុំលើកទី១០ នីតិកាលទី៥ លើរបៀបវារៈសំខាន់ៗ ចំនួន០៤។
របៀបវារៈសំខាន់ៗ ទាំង០៤នោះ ត្រូវបានអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាបញ្ជាក់ថា៖
ទី១៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រី
ទី២៖ ការពិភាក្សា និងអនុម័តសេចក្ដីពា្រងច្បាប់ស្ដីពី សញ្ញាតិ
ទី៣៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី
ទី៤៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕