(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ មស.សណន សេចក្តីណែនាំលេខ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ជូនមន្រ្តីរាជការស៊ីវិល នៃរដ្ឋបាលខេត្តស្ទឹងត្រែង។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងមុខងារសាធារណៈ តំណាងលោកបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការ បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ, លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករងក្រុង ស្រុក និងប្រធាន អនុប្រធាន ប្រធានការិយាល័យនៃមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន២១១នាក់៕