(ភ្នំពេញ)៖ ឆ្លងកាត់ការប្រយុទ្ធអស់រយៈពេលចំនួន៥ថ្ងៃមក ការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលមានប្រតិភូកីឡា២៨អង្គភាពចូលរួមប្រកួត មកពីបណ្តាខេត្តរាជធានីទាំង២៥ ត្រូវបានបិទបញ្ចប់ និងបានធ្វើពិធីបំពាក់មេដាយជ័យលាភី នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃច័ន្ទទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងនោះក្រុមកីឡាកររបស់ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៨រូប បានទទួលមេដាយចំនួន១៥ គឺមេដាយ មាស៨ ប្រាក់៤ សំរឹទ្ធិ៣ និងទទួលបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារ ប្រយុទ្ធជាក្រុមផងដែរ ។
ជុំវិញព្រឹត្តការណ៏ប្រកួតកីឡាជាតិលើកទី២នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡាជាតិឲ្យកាន់ តែរីកចម្រើនខ្ពស់ត្រដែតឡើង និងដើម្បីត្រៀមរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (SEA-Games) នៅឆ្នាំ ២០២៣ ខាងមុខ៕