(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបាននិរទេសខ្លួនឯងទៅ ក្រៅប្រទេសដែលមានចរិតមើលងាយមើលថោក ទៅលើអ្នកដទៃ គ្មានអ្នកណាធ្វើដូច គ្មានអ្នកណាល្អ ដូចក្រៅពីខ្លួននោះ គឺជាចរិតរបស់អ្នកនយោបាយ ធ្វើនយោបាយសម នឹងជាប់គុកតែប៉ុណ្ណោះ។

កាលពីម្សិលមិញ ខណៈគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ធ្វើពិធីចាប់លេខរៀងគណបក្សនយោបាយ ដែលបានចុះបញ្ជីចំនួន២០គណបក្ស ដើម្បីត្រៀមចូលរួមបោះឆ្នោត នាពេលខាងមុខនោះ ស្រាប់តែលោក សម រង្ស៊ី បាន ថ្លែងថា គណបក្សដែលប្រកាសចូលរួមបោះឆ្នោតនោះ សុទ្ធតែជាគណបក្សគ្មានបានការ ​ជា​​គណ​បក្ស​អា​យ៉ងយួនជាដើម រហូតដល់ជេរដៀលគណបក្ស ដែលប្រកាសចូលរួមបោះឆ្នោតថា ជាគណបក្សតិរច្ឆាន គណបក្សអំពិលអំពែកទៀតផង។

ក្នុងនោះ សូម្បីតែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់ក្រុមលោក យ៉េង វិរៈ លោក យ៉ង សាំងកុមា...ជាដើម ចាប់បានលេខរៀងទី៧ ដែលលេខរៀងនេះ កាលពីបោះឆ្នោតនីតិកាលទី៥ ឆ្នាំ២០១៣ ត្រូវចាប់បានដោយអតីតគណបក្សសង្គ្រោះជាតិ ហើយគណបក្សនេះ បានអះអាងថា ការចាប់បានលេខ៧នេះ វាជាការល្អ ព្រោះវាជាតំណាង ឬជានិមិ្មតរូប នៃការទាមទារការផ្លាស់ប្ដូរ​ បានន័យថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចនឹងចូលទៅជំនួសតួនាទីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជានោះ ត្រូវបានទណ្ឌិត សម រង្ស៊ី ប្រើវោហាស័ព្ទវាយប្រហារថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ជាគណបក្សអត់បានការ រួមទាំងវាយប្រហារទៅលើគណបក្សទាំងអស់ ដែលប្រកាសចូលរួមបោះឆ្នោតផងដែរ ថាជាគណបក្សអាយ៉ង ចូលរួមបោះឆ្នោតក្លែងក្លាយ
ជាដើមទៅវិញ។

ទង្វើ និងចរិតប្រឆាំងផ្កាប់មុខរបស់លោក សម រង្ស៊ី ក្រៅពីអញ គ្មាននរណាដូចអញ ក្រៅពីអញ គ្មាននរណាធ្វើបានដូចអញ ដែលជាចរិតក្រអើតក្រទមនេះ ត្រូវបានមតិប្រជាពលរដ្ឋខ្មែរភាគច្រើនអះអាងថា ជាចរិតសមនឹងជាប់គុក ទោះខ្លួនឯងមិនរត់ ទៅរកគុក ក៏គុករត់មករកខ្លួនឯងដែរ៕