(ភ្នំពេញ)៖ នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុន Cambodia Brewery Limited (CBL) នឹងក្លាយជាម្ចាស់ឧបត្ថម្ភធំ ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០១៨ នៅកោះពេជ្រ អគារ A, B, C។
នាឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន CBL នឹងចូលរួមតាំងបង្ហាញស្រាបៀរជាច្រើនម៉ាក ដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ជាមួយនឹងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍។
ពិព័រណ៍អាពាហ៍ពិពាហ៍ នឹងរៀបចំឡើងជាលើកទីបី ក្នុងឆ្នាំ២០១៨នេះ ក្នុងគោលបំណងឲ្យគូស្នេហ៍ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ បានយល់ដឹងបន្ថែមពីការត្រៀមខ្លួន និងដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ ឲ្យបានសមរម្យ ជាមួយនឹងខ្ទង់ចំណាយតិច។
ពិព័រណ៍អាពិពាហ៍ពិពាហ៍ប្រចាំឆ្នាំ លើកទី៣នេះ នឹងផ្ដល់ភាពកម្សាន្ដសប្បាយ ដល់អ្នកចូលរួម ជាមួយនឹងកម្មវិធីពិសេសៗ ដូចជា ការដើរបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ បែបសម័យ និងបុរាណពីបណ្ដាសម្អាងការល្បីៗ ការសម្ដែងសិល្បៈតាមបែបប្រពៃណីខ្មែរ ដូចជាពិធីចូលម្លប់ របាំជូនពរ និងការប្រគុំភ្លេងកម្សាន្ដជាច្រើន។
ពីពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ អ្នកចូលរួមនឹងទទួលបានការស្វែងយល់បន្ថែម ពីជម្រើសសេវាកម្ម និងផលិតផលផ្គត់ផ្គង់ ក្នុងមង្គលការពីបណ្ដាក្រុមហ៊ុនដូចជា សម្អាងការ តុបតែងផ្កា ថតរូប ពិធីការ ភេសជ្ជៈ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ចាប់ពី១០% ដល់៥០% ពីបណ្ដាក្រុមហ៊ុនល្បីៗ ជាង១០០ស្ដង់។
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹក ដល់៨យប់ នៅកោះពេជ្រ អគារ A, B, C ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា និងឧបត្ថម្ភធំដោយស្រាបៀរ Tiger និង Anchor៕