(ភ្នំពេញ)៖ លោកវន វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ១១៩ ភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាម្ចាស់កម្មសិទ្ធិដីពុះឡូត៌លក់មួយកន្លែងស្ថិតនៅក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាសង្កាត់ និងប៉ុស្ដ៏នគរបាលព្រៃសពាក់ព័ន្ធការបាត់លិខិតផ្ទេរសិទ្ធិដីធ្លីខាងលើនេះ ដែលមានលេខ២៦២១ល.ប ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ចុះហត្ថលេខាដោយអភិបាលខណ្ឌដង្កោ។

នៅក្នុងពាក្យបណ្ដឹង លោកវន វណ្ណះ សូមធ្វើការបដិសេធចំពោះជនទាំងឡាយណាដែលរើសបានលិខិតផ្ទេរសិទ្ធិដីធ្លីខាងលើនេះ ហាមយកទៅលក់ ផ្ទេរ បញ្ជាំឬធ្វើអុីប៉ូតែកជាមួយអ្នកផ្សេងៗទៀត នោះលោកមិនទទួលខុសត្រូវឡើយ។

ខាងក្រោមនេះ ជាពាក្យបណ្ដឹង និងលិខិតផ្ទេរសិទ្ធិដែលបានជ្រុះបាត់ខណៈលោកធ្វើដំណើរទៅផ្ទះដោយមិនដឹងជ្រុះបាត់នៅទីកន្លែងណា៖