(ព្រះវិហារ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចុះទៅសាងសង់និងលើកជូនដល់គ្រួសារអតីតយុទ្ធជនជាជនពិការរូបនេះ ដែលរស់នៅភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោចន្ទ័ សុភក្រ្ត័ា មេបញ្ជាការរងយោធភូមិភាកទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន
សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៍មាន Fresh News អោយដឹងថា ថ្ងៃនេះក្រុមការងារសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត ស្រុករួមនិងកងកម្លាំង អាជ្ញាធរមូលដ្ឋានរួមនិងប្រជាពរដ្ឋបានរួបរួមគ្នាជួយលើកផ្ទះមួយខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនជាជនពិការមួយគ្រួសារ
ដែលមានជីវភាពក្រីក្ររស់នៅភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ។
លោកចន្ទ័ សុភក្ត្រ័ា បានអោយដឹងថា គ្រួសារអតីតយុទ្ធជនជាជនពិការដែលទទួលបានផ្ទះមួយខ្នងជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ
ហ៊ុន សែន នៅពេលនេះ មានឈ្មោះបាន គន្ធា ភេទស្រី អាយុ៤៥ឆ្នាំ ជាគ្រួសារពលីរស់នៅភូមិ ឃុំខាងលើ។ចំណែកផ្ទះដែលយើង កំពុងសាងសង់ជូននៅពេលនេះគឺមានទំហ៊ំ៦ម៉ែត្រគុណ ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ចំណាយថវិការអស់ ៩៥៨០០០០រៀល ។លោកបន្តថា ជាមួយនឹងការសាងសង់ផ្ទះនេះ ក្រុមការងាររួមនិងម្ចាស់ផ្ទះ បានរៀបចំធ្វើពិធីក្រុងពាលី សុំសេចក្តីសុខពីអ្នកតាម្ចាស់ទឹក ម្ចាស់ដីតាមទំនៀមទំលាប់ប្រពៃណី។ជាមួយគ្នានោះផងដែរ លោកក៏បាននាំអំណោយយកទៅប្រគល់ជូនគាត់ជាការលើកទឹកចិត្តផងដែរ។
ឈ្លាតក្នុងឱកាសនោះ លោកចន្ទ័ សុភក្ត្រ័ា ក៏បានមានប្រសាសន៏ណែនាំអោយបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញទៅចូលរួមបោះឆ្នោតអោយ
បានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលយើងពេញចិត្ត ថ្នាក់ដឹកនាំដែលចេះជួយសម្រាលនូវទុក្ខលំបាកជូនបងប្អូនដូចក្នុងពេលនេះជាដើម៕