Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៦២២គ្រឿង និងផាកពិន័យ៣៤៦គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត ៦៥៥គ្រឿង

30-05-2018 17:20

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨៩១គ្រឿង រកឃើញល្មើសច្បាប់ ៦២២គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ ២៧៦គ្រឿង និងផាកពិន័យ ៣៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៣០ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៩០២គ្រឿង អប់រំ ១០៣គ្រឿង និងផាកពិន័យចំនួន ២២២គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦៥៥គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៩,៤៤១គ្រឿង រកឃើញយានយន្តល្មើស ១៧,៤០២គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ៦,៦៣០គ្រឿង និងផាកពិន័យ ១០,៧៧២គ្រឿង៕