(ភ្នំពេញ)៖ ទូរស័ព្ទ Samsung Galaxy A6/A6+ ជាទូរស័ព្ទម៉ូដែលថ្មី ក្នុងគ្រួសារត្រកូលស៊េរី A ដែលមានរូបរាងស្អាត, ទាន់សម័យ និងបង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសជាច្រើន ហើយមានតម្លៃសមរម្យទៀតផង។

Samsung Galaxy A6/A6+ គឺជាទូរស័ព្ទចុងក្រោយបំផុត ក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលទើបតែចេញនៅក្នុងឆ្នាំនេះ។ លើសពីនេះ វាភ្ជាប់ជាមួយនឹងមុខងារ ដ៏សម្បូរបែប និងរូបរាងដ៏ស៊ីវិល័យរឹងមាំ ដែលបំពេញទៅតាមតម្រូវការ របស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

មិនថាធ្វើកិច្ចការច្រើន ក្នុងពេលតែមួយ ឬលេងហ្គេម ល្បឿនរបស់Galaxy A6 និង A6+ នៅតែឋិតថេរ ដោយសារថា Galaxy A6 មានទំហំ RAM 3GB មេម៉ូរី 32GB និង Galaxy A6+ មានទំហំ RAM 4GB ព្រមទាំងអាចបន្ថែមមេម៉ូរីកាត រហូតដល់ 400GB។

ម្យ៉ាងវិញទៀត Galaxy A6 និង A6+ ភ្ជាប់មកជាមួយបច្ចេកវិទ្យា ស្គេនមុខ និងស្នាមម្រាមដៃ ដើម្បីដោះសោទូរស័ព្ទ បានកាន់តែរហ័ស ងាយស្រួល និងទាន់សម័យ។

ឥឡូវនេះ Galaxy A6 និង A6+ បានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុង ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការធានាត្រឹមត្រូវ ដោយ Galaxy A6 តម្លៃ $299 និង Galaxy A6+ $365 (ជាមួយនិងការថែមជូន JBL Go2 ដ៏កាលីបសម្រាប់ A6+ )។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232៕