(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសេចកក្តីសម្រេចមួយ ដើម្បីបង្កើតគណៈកម្មាការត្រួតពិនិត្យ មធ្យោបាយពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ធ្វើចរាចរ និងធ្វើអាជីវកម្មខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
តាមសេចក្តីសម្រេចដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មការនេះ មានសមាសភាពដូចខាងក្រោម៖
១៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ ជាប្រធាន
២៖ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធិ មេបញ្ជាការរង និងជានាយសេនាធិការ ជាអនុប្រធាន
៣៖ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង ទទួលការងារប្រតិបត្តិ ជាអនុប្រធាន
៤៖ លោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ មេបញ្ជាការរង ទទួលការងារនីតិវិធី ជាអនុប្រធាន
៥៖លោកវរសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ទទួលសម្ភារៈបច្ចេកទេស ជាសមាជិក
៦៖ លោកឧត្តមសេនីយ៍ទោ សៀ ងីន នាយរងសេនាធិការដ្ឋាន ជាសមាជិក
៧៖ លោកមេបញ្ជាការវរសេនាតូចលេខ១ និងមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១២ ជាសមាជិក
៨៖ លោកវរសេនីយ៍ទោ ម៉ាំង សុខលុច នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ជាសមាជិក
៩៖ លោកវរសេនីយ៍ត្រី កេត វណ្ណឌេត ប្រធានមន្ទីរបច្ចេកទេស ជាសមាជិក
១០៖ លោកវរសេនីយ៍ត្រី ងន់ ណារុំ នាយការិយាល័យមន្ទីរផែនការមន្ទីរសម្ភារៈបច្ចេកទេស ជាសមាជិក
១១៖ លោកវរសេនីយ៍ត្រី ស៊ីម ហ៊ាញ នាយការិយាល័យផែនការប្រតិបត្តិ ជាសមាជិក៕