(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ដល់ការបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៨នេះ iOne នឹងផ្តល់ជូនអតិថិជន៥នាក់ដំបូងនូវការលក់បញ្ចុះតំលៃពិសេស ៥០% ទៅលើផលិតផល Apple iOS លើកលែងតែកុំព្យូទ័រ MAC និង ៥០% ទៀត ទៅលើ Premium Accessories ផ្សេងៗ សម្រាប់អតិថិជន ១០ នាក់បន្ទាប់។ ក្រៅពីនេះ iOne នឹងផ្តល់ជូននូវ ការលក់បញ្ចុះតំលៃពិសេសផ្សេងៗទៀត ទៅលើផលិតផលដែលបានកំណត់។
ក្រុមហ៊ុន iOne ជាភ្នាក់ងារលក់ផលិតផល Apple នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦ ដោយមានការគាំទ្រខ្លាំងបំផុតពីសំណាក់អតិថិជន ដែលផ្អែកទៅលើសេវាកម្ម លក់ និងជួសជុលដ៏ល្អ ស្របតាមពាក្យស្លោកមួយថា «The One You Trust» ។
អតិថិជនរបស់ iOne ជឿជាក់ថា iOne តែងតែផ្តល់នូវផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់យ៉ាងល្អ ហើយ iOne នៅតែប្រកាន់ភ្ជាប់ នូវពាក្យស្លោក របស់ខ្លួនគ្រប់ពេលវេលា។ iOne ក៏មាន Premium Accessories ម៉ាកល្បីៗជាច្រើន ក្រៅពី Apple Accessories ផងដែរ។
ហាង iOne ថ្មីមួយទៀតកំពុងបើកទ្វារដំណើរការនៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ដែលនឹង បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។ នេះគឺជាហាងថ្មីបំផុត របស់ iOne នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ក្នុងចំណោមហាង ដែលមានទីតាំងនៅ វិមានកាណាឌីយ៉ា ផ្សារទំនើប សុវណ្ណា ផ្សារទំនើប រតនាផ្លាហ្សា និង អគារ iOne បឹងកេងកង១។
មិនតែប៉ុណ្ណោះហាងថ្មីរបស់ iOne នឹងផ្តល់ជូនអ្នកគាំទ្រផលិតផល Apple ដែលរស់នៅ និងធ្វើការនៅជុំវិញ តំបន់ទួលគោក មានភាពងាយស្រួលក្នុងការចូលទៅស្វែងរក នូវផលិតផលថ្មីៗ និង Premium Accessories ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន តាមរយៈហ្វេសប៊ុក៖ ionecambodia ៕