(ពោធិ៍សាត់)៖ បើតាមប្រភពព័ត៌មានមិនទាន់យកជាផ្លូវការ បានបង្ហើបឲ្យដឹងថា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨មានប្រជាពលរដ្ឋខ្មែរម្នាក់ ភេទប្រុស អាយុជាង៥០ឆ្នាំ បានលួចឆ្លងព្រំដែនចូលទៅទឹកដីថៃ ក្នុងខេត្តត្រាត ហើយត្រូវបានទាហ៊ានឈុតខ្មៅថៃស្ទាក់បាញ់សម្លាប់ ដោយគេសង្ស័យថាបុរសរងគ្រោះខាងលើលួចចូលទៅកាប់ឈើគ្រញូង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនយកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ហើយ។
ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ ពុំទាន់មានសមត្ថកិច្ចណាចេញមុខបញ្ជាក់ ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះនេះ
នៅឡើយទេ ហើយភាគីថៃក៏មិនបានជូនដំណឹងមកភាគីកម្ពុជានោះដែរ៕