(ភ្នំពេញ)៖ គណៈកម្មធិការអចិន្ដ្រៃយ៍រដ្ឋសភា បានចេញសេចក្ដីសម្រេច ស្ដីពី ក្រមសីលធម៌របស់តំណាងរាស្ដ្រ ដើម្បីឲ្យតំណាងរាស្ដ្រគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពី លក្ខន្ដិកៈតំណាងរាស្ដ្រ និងច្បាប់ស្ដីពី គណបក្សនយោបាយ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
នេះបើតាមសេចក្ដីសម្រេច ស្ដីពី ក្រមសីលធម៌របស់តំណាងរាស្ដ្រ របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា «ក្នុងក្របខ័ណ្ឌសិទ្ធិ និងសេរីភាពនៃការប្រតិបត្តិបេសកម្មក្នុងនីតិកាលរបស់ខ្លួន តំណាងរាស្ដ្រគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពី លក្ខន្ដិកៈតំណាងរាស្ដ្រ ច្បាប់ស្ដីពី គណបក្សនយោបាយ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌»។
សម្រាប់ព័ត៌មាន លម្អិតសូមអាននៅក្នុងសេចក្ដីសម្រេច របស់រដ្ឋសភា ខាងក្រោមនេះ៖