(ភ្នំពេញ)៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ បានចេញដីកាសម្រេចរក្សាការពារ គណនីធនាគារ របស់ម្ចាស់ភាគហ៊ុន ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឈ្មោះ ប្រតិបត្តិករឥណទានប្រសិទ្ធ ប្រុសស្រី ចំនួន៤នាក់។
ប្រភពបញ្ជាក់ថា ដីកាសម្រេចរក្សាការពារ របស់តុលាការ បានសម្រេចរក្សាការពារ គណនីធនាគាររបស់កូនបំណុល៖ ទី១៖ឈ្មោះ ទួន សុវណ្ណា ភេទប្រុស ទីលំនៅផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី៣៖ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងទី៤៖ឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំណែកគណនី ដែលត្រូវសម្រេចរក្សាការពារ រួមមាន៖ គណនីលេខ ០២១១០០២២៧០ នៅធនាគារ Mega International Commercial BANK Co.,Ltd និងគណនីលេខ ១៨០០២០១៧៥២៣៦១៣ នៅធនាគារ ACLEDA BANK របស់កូនបំណុលឈ្មោះ ជាម ច័ន្ទកេណា, គណនីលេខ ៧០៣៧០០១៤១៥២៨ នៅធនាគារ BIDC Plc របស់កូនបំណុលឈ្មោះ ឡេង វណ្ណនៈ, គណនីលេខ ២០១០០០៣០០០០០០៩២៦ នៅធនាគារ Hongleong BANK របស់កូនបំណុលឈ្មោះ ទិត សម្បត្តិ, គណនីលេខ ០០៥៥១៤៦៣០០១៣ នៅធនាគារ Prasac MFI របស់ PROAHSITH CREDIT ORGANIZATION, គណនីលេខ ០១១៥២៥៩៩០០១៣ នៅធនាគារ Prasac MFI, គណនីលេខ ២២០០០០៤២៤៥៥៥២២, គណនីលេខ ២២០០០០៤២៤៥៥៥១១, គណនីលេខ ២២០០០០៤២៤៥៥៥៣៣ និងគណនីលេខ ០០០១០០៤២៤៥៥៥២៥ នៅធនាគារ ACLEDA BANK របស់កូនបំណុលឈ្មោះ ទួន សុវណ្ណា និងគណនីលេខ ៣៤៣៧០២៦៤២២២២២២ នៅធនាគារ ACLEDA BANK របស់ TRUST CORP PAWNSHOP Co.,Ltd។
យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានធនាគារអេស៊ីលីដា និងមីក្រូហិរញ្ញវត្ថុប្រាសាក់ បានចេញលិខិត ឆ្លើយតបទៅកាន់ចៅក្រមស៊ើបសួរ ដោយបានគោរព និងសហការជាមួយ តុលាការរួចរាល់ហើយ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការចេញដីកាសម្រេចរក្សាការពារ របស់តុលាការនេះ ប្រភពបង្ហើបថា ដោយសារកូនបំណុល ជំពាក់ប្រាក់ ដើមបណ្តឹងមិនព្រមសង បន្ទាប់ពីម្ចាស់បំណុល ចេញលិខិត ជូនដំណឹងជាច្រើនលើក ក៏នៅតែមិនព្រមសង។ ដូច្នេះសូមបងប្អូនដែល ធ្លាប់ត្រូវបានក្រុមកូនបំណុលទាំង ០៤នាក់ខាងលើខ្ចីប្រាក់ ឬធ្លាប់ទាក់ទងដើម្បីខ្ចីប្រាក់ មេត្តាប្រុងប្រយ័ត្ន ក្រែងក្លាយជាជនរងគ្រោះដែរ៕