(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,១៤៧គ្រឿង រកឃើញល្មើសច្បាប់៥៧៦គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ២០៧គ្រឿង និងផាកពិន័យ ៣៦៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,៦០៣គ្រឿង អប់រំ ៥៩គ្រឿង និងផាកពិន័យចំនួន ២៧៩គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត ៤៩១គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៩,៦០០គ្រឿង រកឃើញយានយន្តល្មើស ១៦,៧៨០គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ៦,៣៥៩គ្រឿង និងផាកពិន័យ ១០,៤២៦គ្រឿង (ម៉ូតូ៩៦%)៕