Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ រសៀលស្អែក គ.ជ.ប ពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ព ជាមួយតំណាងបក្សនយោបាយទាំង២០

29-05-2018 19:26

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នាវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ គ.ជ.ប នឹងរៀបចំការពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ព ជាមួយតំណាងគណបក្សនយោបាយទាំង២០ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។

លោក ឌឹម សុវណ្ណារុំ បានអំពាវនាវដល់តំណាងគណបក្សនយោបាយទាំង២០ ត្រូវអញ្ជើញមកផ្ទៀងផ្ទាត់ការសរសេរលក្ខណៈសម្គាល់របស់គណបក្សរបស់ខ្លួន នៅលើសន្លឹកឆ្នោតដែលត្រូវបោះពុម្ភ សម្រាប់យកទៅប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខ៕