(ភ្នំពេញ)៖ កម្មវិធីពិសេសផ្ទួនៗគ្នា ក្នុងឱកាសបើកសាកល្បង​ ពីហាងនំបុ័ងប្រ៊េដថក កម្ពុជា សាខាផ្សារទំនើបអ៊ីអនសែនសុខ នៅថ្ងៃទី២៩ ខែឧសភានេះ ចាប់ពី ម៉ោង១០ព្រឹក ដល់ ម៉ោង៦ល្ងាច អតិថិជននឹងទទួល បានកាដូកូនកង្ហាល់តូចមួយដ៏ស្រស់ស្អាតរបស់ប្រ៊េដថក សម្រាប់រាប់ការទិញ នំនៅហាង ប្រ៊េដថក កម្ពុជា ជាពិសេស សម្រាប់អតិថិជន ដែលទទួលបាន​ លិខិតអញ្ជើញ ពីហាងប្រ៊េដថក កម្ពុជា ទទួលបានភេសជ្ជៈពិសាដោយឥតគិតថ្លៃ​ ។

ចំពោះថ្ងៃទី ២៩ ខែឧសភា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ អតិថិជនរបស់ ប្រ៊េដថក កម្ពុជា នឹងទទួលបានទាំងការបញ្ចុះតម្លៃ២០% លើខំខេកគ្រប់ប្រភេទ នៅសាខាផ្សារទំនើបអ៊ីអនសែនសុខ ។

លើសពីនោះ ថ្ងៃទី១ ដល់ ទី៣០​ ខែមិថុនា ហាងប្រ៊េដថក កម្ពុជា នឹងចេញលក់ នំប្រភេទថ្មី គឺ Messy Bun ដែលមានបួនរសជាតិគឺ Green Tea, Didosaur,​ Lemon White Chocolate និងUltimate Chocolate ។ ហើយសម្រាប់ រាល់ការទិញនំប្រភេទថ្មីខាងលើ ទិញនំ Green Tea ២ ឬនំ Didosaur ២ តម្លៃត្រឹមតែ ៧,០០០រៀលតែប៉ុណ្នោះ និង ទិញនំ Ultimate Chocolate ២ ឬ Lemon White Chocolate ២ តម្លៃ ១២,០០០រៀល ៕