(ព្រៃវែង)៖ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ «យុទ្ធនាការទិញផលិតផលខ្មែរ» ​ក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ការរៀបចំពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងទូងស្គរ ពញ្ញាក់ស្មារតីមហា​ជន​ទូទៅឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា។

ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់ត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម ក៏អញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួម តាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់
រួសរាន់មកដាក់ពាក្យចូលរួមនៅនាយកដ្ឋានកិច្ចការពិព័រណ៍។

ព័ត៌មានលម្អិតផ្សេងៗ ស្តីពីការរៀបចំពិព័រណ៍ខាងលើនេះ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៦១១ ១០២ / ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៣៩ ៤៣៩ / ០៧៧ ៣៣២ ២៣៣ ឬអ៊ីមែល៖ [email protected] / [email protected] [email protected][email protected]