(បាត់ដំបង)៖ អតីតយុទ្ធជនជាង១,១០០នាក់ មកពីឃុំទាំង០៩ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅខែកក្កដាខាងមុខនេះ ដោយមិនជឿតាមការញុះញង់របស់បុគ្គល ឬក្រុមមួយចំនួនតូចនោះទេ ព្រោះគាត់យល់ច្បាស់ពីសារៈសំខាន់នេះការបោះឆ្នោត។
ការប្ដេជ្ញាចិត្តរបស់អតីតយុទ្ធជនទាំង១,១២១នាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាស នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយជូន។
ថ្លែងក្នុងឱកាសនោះ បន្ទាប់ពីបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្ដមសេនីយ៍ គន់ គីម បានអំពាវនាវអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនោះត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែ ទទួលបានដូចសព្វថ្ងៃ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ និងការរួមចំណែករបស់បងប្អូនទាំងអស់គ្នា និងទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ដល់សមាជិកទាំងជីវភាព សុខភាព តាមរយៈឲ្យ នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកដោយផ្តល់ដី ផ្ទះជូនដល់បងប្អូនដែលក្រីក្រ នៅតាមបណ្តាស្រុក ទូទាំងប្រទេស និងថ្មីៗនេះ បានទូលថ្វាយព្រះមហាក្សត្រឲ្យទ្រង់ព្រះរាជទាន មេដាយការពារជាតិជូនអតីតយុទ្ធជន ទៅ៎តាមអតីតភាពម្នាក់ៗ។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានលើកសសើរដល់ថ្នាក់ដឹកនាំ ស.អ.ក ស្រុក ដែលបានខិតខំធ្វើបច្ចុប្ប្ននភាព សមាជិករកឃើញអ្នកទាល់ក្រ៣១គ្រួសារ អត់ដីអត់ផ្ទះ១៤គ្រួសារ មានដីអត់ផ្ទះ១៣គ្រួសារ និងរស់នៅលើដីសាធារណៈ៤គ្រួសារ កន្លងមកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាត តាមការស្នើសុំរបស់ នាយឧត្តមសេនីយ៍ ឲ្យសាងសង់ផ្ទះជូនបងប្អូនបាន៦ខ្នងហើយ នឹងបន្តធ្វើ៦ខ្នងទៀត ជូនអ្នកមានដីអត់ផ្ទះ ព្រមទាំងបានខិតខំដោះស្រាយ ប្រាក់បេឡាមរណៈសង្គ្រោះ និងធានារ៉ាប់រងសង្គមជូនគ្រួសារសពសមាជិក បានទាន់ពេលវេលា។
ជាមួយគ្នានេះ លោក ប៉ាន់ សាត យោធិននិវត្តន៍រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល និងលោក គឹម សារ៉ាត់ យោធិនពិការ រស់នៅភូមិអន្លង់ស្តៅ ឃុំគារ ស្រុកមោងឫស្សី បានសំដែងក្តីរីករាយដែលត្រូវបានបំពាក់មេដាយនូវថ្ងៃនេះ លោកបានឲ្យដឹងថាក្រៅពីសម្តេចតេជោ និងសមាគមអតីតយុទ្ធជនកម្ពុជា គ្មានអ្នកណាគិតដល់ពួកគាត់ទេ ហេតុនេះពួកគាត់ និងបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីគាំទ្រសម្តេច ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។
ដោយឡែក លោកស្រី ប៉ុង ឈុន ត្រូវជាគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ថោង ទី រស់នៅភូមិរុន ឃុំគារ ស្រុកមោងឫស្សី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសមាគមឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ខ្នះខ្នែង ជួយរៀបចំពិធីបុណ្យសពប្តីគាត់ ដោយមានអាជ្ញាធរដែនដីឃុំ ស្រុក កងកម្លាំងទាំងបីមកចូលរួម និងលិខិតរំលែកទុក្ខ និងទទួលបានប្រាក់បេឡាមរណៈសង្គ្រោះទាន់ពេលវេលា៕