(ព្រៃវែង)៖ បុរសម្នាក់ បន្ទាប់ពីលួចម៉ូតូពីជនរងគ្រោះបានមួយថ្ងៃ ត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយអន្ទរ សហការជាមួយកំលាំងជំនាញស្រុកស្វាយអន្ទរ បានស្ទាក់ចាប់បាន។

ការស្ទាក់ចាប់ចោលួចម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ បានឲ្យដឹងថា ជនសង្ស័យក្នុងករណីលួចម៉ូតូនេះ មានឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ២៩ឆ្នាំ នៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវនាំយកទៅកាន់ អធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងណុំរឿងបញ្ចូនទៅតុលាការ៕