(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំគ្រប់គ្រងប្រទេសជិត ៤០ ឆ្នាំមកហើយនោះ បានទទួលលេខរៀងទី២០ នៅក្នុងការចាប់ឆ្នោតជ្រើសរើសលេខរៀង គណបក្សនយោបាយសម្រាប់រៀបចំក្នុងបញ្ជី ឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ នេះ។ លេខ ២០ ពិតជាមានអត្ថន័យដ៏ធំធេងសម្រាប់កម្ពុជា។ ខាងក្រោមនេះគឺជាអត្ថន័យខ្លះៗដែលទាក់ទងនឹងលេខ ២០។

១) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ មានសុខសិរីសួស្តីជ័យមង្គលដល់ខ្មែរគ្រប់រូប ខណៈ គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រៅះជាតិ និងជីវិតប្រជាជនកម្ពុជាពីរបបខ្មែរ ក្រហម និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជូនជាតិមាតុភូមិ។

២) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ជាតំណាងខួប២០ឆ្នាំនៃការទទួលបានសុខសន្តិភាព ពេញលេខរបស់កម្ពុជា។ កម្ពុជាចាប់ផ្តើមមានសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ហើយ ខែធ្នូ ឆ្នាំ ២០១៨ នេះគឺជាគម្រប់ ២០ ឆ្នាំកាលដែលកម្ពុជាមានសន្តិភាពពេញលេញ មានឯកភាពទឹកដី មាន រដ្ឋាភិបាលតែមួយ កងទ័ពយោធពលខេមរភូមិន្ទតែមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ ត្រជាក់នៃអង្គព្រះមហាក្សត្រតែមួយ។

៣) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺពលរដ្ឋខ្មែរបាត់គ្រោះបាត់ភ័យ ឧបទ្រពចង្រៃទាំង ឡាយទាំងពួងវិនាសហោង។ ជនក្បត់ជាតិទាំងឡាយដែលប៉ុនប៉ងយាយីកម្ពុជា និងបំផ្លាញផលប្រយោជន៍ ប្រជាជនខ្មែរត្រូវបានរលំរលាយ រត់បាត់ខ្ចាត់ខ្ចាយ ខ្លះជាប់គុក ដោយសារតែទង្វើក្បត់ជាតិ។

៤) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចចិត្តដឹកនាំកម្លាំង ចាកចេញពីកម្ពុជាចូលទៅកាន់ទឹកដីវៀតណាម ដើម្បីកសាងកម្លាំងទ័ពក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើគ្មានការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២០ មិថុនា នោះទេ នោះក៏គ្មានការវាយ ផ្តួលរំលំរបបខ្មែរក្រហមដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យរស់ និងរីកចម្រើនបានដូចសព្វថ្ងៃនេះដែរ។

៥) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺផ្តើមឡើងដោយលេខ២ ដែលតំណាងឱ្យថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ដើម្បីឈានដល់ការផ្តួលរំលំទាំងស្រុងលើរបបខ្មែរក្រហម។

៦) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺអំឡុងពេលដែលកៀកនឹងខួបកំណើតនៃគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៥១ ដែលជាគណបក្សមួយដើរតួនាទី យ៉ាងសំខាន់ក្នុងដំណើរកម្ពុជា ធ្វើឱ្យកម្ពុជារស់ឡើងវិញស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើសកលលោក។

៧) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺ ២០ ឧសភា ដែលប្រជាជនខ្មែរប្រារព្ធទិវាជាតិនៃការចងចាំ ចំពោះការធ្វើទុក្ខបុកម្នេញរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា និងចូលរួមទប់ស្កាត់ បង្ការ ការវិលត្រឡប់មកវិញនៃរបបសាហាវឃោរឃៅដូចខ្មែរក្រហមនេះមកលើទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីក្នុងបង្ក្រាប និងទប់ស្កាត់ការបំផ្លិចបំផ្លាញជាតិសារជាថ្មីពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំង។ លេខរៀងទី ២០ ដែលគណបក្សប្រជាជនកម្ពុជាចាប់ផ្តើមគឺជាការ បញ្ជាក់ថា រាស្ត្រខ្មែរលែងមានទុក្ខភ័យទៀតហើយគឺរស់នៅក្នុងសុខសុភមង្គល។

៨) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺ លេខដែលធំជាងគេក្នុងចំណោមលេខរៀងទាំង
អស់ គឺគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សជាទីទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាគណបក្សដែលមាន ធនធានមនុស្ស សមត្ថភាព និងលទ្ធភាពគ្រប់គ្រប់ ជាបក្សដ៏មានបទពិសោធក្នុងការដឹកនាំ និងគ្រប់គ្រង ប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ លេខរៀងទី២០ គឺងាយស្រួលចាំសម្រាប់បងប្អូនប្រជា ពលរដ្ឋក្នុងការគូសសន្លឹកឆ្នោត បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសសម្រាប់នីតិកាលទី៦ នៃ រដ្ឋសភាទៀត។

៩) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ គឺជាកូនពៅ ស្របនឹងឆ្នាំនេះ ទេវតាដែលថែរក្សាព្រះរាជាណាចក្រកម្ពុជាក៏ជាបុត្រីពៅរបស់កបិលមហាព្រហ្មដែរ។ ងាយចំណាំណាស់ និងងាយរកណាស់នៅពេលគូសសន្លឹកឆ្នោត។

១០) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដោយសំដៅទៅលើសម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែសំបូរសប្បាយ និងជួបសេចក្តីសុខសេចក្តីចម្រើងជាបន្តក្នុងរយៈពេល២០ឆ្នាំទៀត។

១១) គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅក្នុងបញ្ជីសន្លឹកឆ្នោតមានន័យថា គណបក្សប្រជាជនកម្ពុជាគឺជាគ្រឹះដ៏រឹងមាំ និងជាអ្នកទ្រទ្រង់នូវសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃអ្នកការពារសន្តិភាព និងលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨