(ភ្នំពេញ)៖ ក្រុមហ៊ុន VNT E-Solution ជាក្រុមហ៊ុនទទួលបានសិទ្ធិផ្ដាច់មុខ នាំចូលនូវផលិតផលម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច ម៉ាកល្បីពីហុងកុង CHIGO (ជីហ្គោ) មកបំពេញងតម្រូវការចិត្ដរបស់អតិថិជននៅកម្ពុជា ។
គ្រប់ម៉ាកផលិតផលរបស់ ជីហ្គោ គឺបានផ្ដោតសំខាន់ទៅលើគុណភាព តាមស្ដង់ដារ ប្រកបដោយផាសុខភាព និងតម្លៃសមរម្យ ជូនអតិថិជន ដោយមិនឲ្យខកបំណងនោះឡើយ ។លើសពីនោះជាមួយនឹងការបច្ចេកវិទ្យាចុងក្រោយនេះ ជីហ្គោ បានផ្ដល់នូវសុវត្ថិភាព និងភាពងាយស្រួល ក្នុងការប្រើប្រាស់ទៀតផង ហើយលោកអ្នកអាចរកទិញបាន នៅតាមហាង និងផ្សារនានានៅទូទាំង២៥ខេត្ដ-ក្រុង ។
តាមរយៈក្រុមហ៊ុន VNT E-Solution ដែលជាក្រុមហ៊ុន ដែលបង្កើតឡើង និងគ្រប់គ្រងដោយកូនខ្មែរសុទ្ធសាធ ហើយក៏ជាចំណែកនៃក្រុម ដ៏ធំមួយ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ លើវិស័យផ្គត់ផ្គង់ផលិតផលគ្រឿងអេឡិចត្រូនិច ជាច្រើនប្រភេទ ពិសេសលើផលិតផលម៉ាស៊ីនត្រជាក់ ដូចនេះ ការជ្រើសរើសនាំយកនូវផលិតផល ជីហ្គោ មកកម្ពុជានេះ ពិតជាឆ្លើយតបនឹងតំរូវរបស់អតិថិជន ដែលចង់បានរបស់ប្រើប្រាស់ល្អ មានគុណភាពខ្ពស់ ធន់បានយូរ និងតម្លៃធូរថ្លៃ ។
ទន្ទឹមនឹងនោះ បើតាមការឲ្យដឹងរបស់តំណាងក្រុមហ៊ុន VNT E-Solution លើកឡើងក្នុងពិធីបើកសិក្ខាសាលា ពីផលិតផលម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច ម៉ាកជីហ្គោនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ថា កត្ដាដែលក្រុមហ៊ុនធ្វើការសម្រេចចិត្ដ ទទួលយកនូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ នូវផលិតឧបករណ៍ម៉ាកល្បីឈ្មោះ របស់ប្រទេសចិននេះ ព្រោះផលិតមួយនេះ គឺបានកំពុង់តែពេញនិយមប្រើប្រាស់ច្រើននៅក្រៅប្រទេស ដែលទទួលស្គាល់តែគុណភាពស្ដង់ដារខ្ពស់ ច្នៃប្រឌិតយ៉ាងស្រស់ស្អាត ជាផ្នែកមួយនៃការលំអរគេហដ្ឋានមួយផ្នែកផងដែរ ។
ព្រមជាមួយគ្នានេះ ក្រុមហ៊ុន VNT E-Solution ក៏មានផ្ដល់ជូននូវសេវាកម្ម និងជួសជុលឧបករណ៍គ្រឿងអេឡិចត្រូនិច ជាច្រើនប្រភេទ ពិសេសផលិតផលម៉ាស៊ីនត្រជាក់ ជូនអតិថិជន បានគ្រប់ពេលវេលា និងរហ័សទាន់ចិត្ដ ជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា ៕