(ភ្នំពេញ)៖ អ្នកស្រី យ៉ាន សុបញ្ញា ម្ចាស់ហាងលក់ហូល «បញ្ញាហូលខ្មែរ» បានបញ្ជាក់ឲ្យដឹងថា ហាងរបស់អ្នកស្រី មានប្រវត្តិនៃការរកស៊ីទិញ-លក់ហូល និងមានសិប្បកម្មត្បាញហូលផ្ទាល់ខ្លួ នជាយូរមកហើយ នៅឯស្រុកព្រៃកប្បាស ខេត្តតាកែវ ពោលគឺតាំងពីទសវត្សរ៍ទី៨០មកម្ល៉េះ។
អ្នកស្រីបញ្ជាក់ទៀតថា ពីដំបូងឡើយឪពុកម្តាយក្មេកអ្នកស្រី ជាអ្នកចែកចាយសរសៃសូត្រ និងវត្ថុធាតុដើមផ្សេងទៀត ទៅដល់បងប្អូនអ្នកតម្បាញដែលរស់នៅតាមភូមិ និងទទួលទិញផលិតផលហូលត្រឡប់មកវិញ ដើម្បីធ្វើការចែកចាយបន្ត (លក់បោះដុំ) ទៅដល់បណ្តាហាង និងតូបលក់ហូលនានា នៅទីក្រុងភ្នំពេញ មានដូចជា៖ នៅផ្សារអូឡាំពិក ផ្សារអូរឫស្សី ផ្សារទួលទំពូង ផ្សារធំថ្មី ជាដើម។
អ្នកស្រីបន្តទៀតថា កាលនោះក្រៅពីចែកចាយ ទៅតាមបណ្តាហាង និងផ្សារនានាក្នុងទីក្រុងភ្នំពេញ ក៏មានឈ្មួញកណ្តាលមួយចំនួន បានសុំលើកហូលបន្តលក់ ទៅតាមបណ្តាខេត្តនានាផងដែរ។ ក្រោយមកដោយសារការមមាញឹក នឹងការគ្រប់គ្រងសិប្បកម្ម កីតម្បាញជាច្រើននោះ, ឪពុកម្តាយក្មេកអ្នកស្រី ក៏សម្រេចចិត្តបោះបង់ការចែកចាយដោយផ្ទាល់ ទៅអតិថិជនលក់បន្ត ដោយផ្តល់ឱកាសដល់ឈ្មួញកណ្តាលជាច្រើននាក់ ក្នុងការលើកហូល យកទៅបោះបន្តតាមបណ្តាហាងផ្សារ និងតាមបណ្តាខេត្តនានា។
អ្នកស្រី សុបញ្ញា បន្ថែមតថា បច្ចុប្បន្ននេះដោយសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកាត់បន្ថយ ការប្រើប្រាស់ហូលដោយហេតុថា តំលៃហូលដែលអ្នកប្រើប្រាស់ជាវ ពីអ្នកលក់តាមហាង និងផ្សារមានតំលៃថ្លៃពេក (ឆ្លងកាត់ឈ្មួញកណ្តាលច្រើនតង់) និងដោយខ្លាចបាត់បង់អត្តសញ្ញាណជាតិ នៃការប្រើប្រាស់ សំលៀកបំពាក់បែបប្រពៃណីច្នៃពីហូល អ្នកស្រីបានសម្រេចចិត្តបើកហាងលក់ហូលផ្ទាល់ខ្លួនមួយ ដែលមានហូលគ្រប់គុណភាព គ្រប់ម៉ូត គ្រប់ពណ៌ និងគ្រប់តម្លៃសរុបជាងពីរពាន់ជំរើស នៅទីក្រុងភ្នំពេញ ដោយលក់ក្នុងតំលៃបោះដុំផ្ទាល់ ពីសិប្បកម្មជូនអតិថិជន អ្នកប្រើប្រាស់ហូល គ្រប់ស្រទាប់វណ្ណៈ ចាប់ពី៣៥ដុល្លារ ឡើងទៅក្នុងមួយសំពត់ហូល។
អ្នកស្រីក៏បានបញ្ជាក់ធានាផងដែរថា ហូលដែលអតិថិជនជាវពីហាង «បញ្ញាហូលខ្មែរ» ប្រាកដជាមានតំលៃធូរជាងតាមបណ្តាហាង និងផ្សារនានា (ពី២០% រហូតដល់៥០%) ហើយហាងអ្នកស្រីក៏មានហូលប្រភេទប្រណីតៗ និងកំពូលហូលមួយចំនួនមិនមានលក់ នៅតាមបណ្តាហាង និងផ្សារនានាផ្សេងពីហាងរបស់អ្នកស្រីទេ។
អ្នកស្រីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ងាកមកប្រើប្រាស់សំលៀកបំពាក់ប្រពៃណីច្នៃពីហូល ដែលមានប្រវត្តិដ៏យូរលង់ណាស់ មកហើយនេះ ដើម្បីរក្សាអត្តសញ្ញាណជាតិ ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចគ្រួសារខ្មែរ អ្នកតម្បាញផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងអ្នកស្រី យ៉ាន សុបញ្ញា តាមរយៈលេខទូរស័ព្ទ៖ 017222068 /070789181 ឬទំព័រហ្វេសប៊ុក បញ្ញាហូលខ្មែរ-Houl Khmer៕