ព្រឹកថ្ងៃស្អែក គ.ជ.ប នឹងរៀបចំដំណើរការចាប់លេខរៀង គណបក្សនយោបាយ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ (Video inside)
28-05-2018 17:12
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ នឹងរៀបចំដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀង របស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រី នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
បើតាម គ.ជ.ប ដំណើរការចាប់លេខរៀងនេះ នឹងធ្វើឡើងនៅសាលប្រជុំអគារ «S» ក្រសួងមហាផ្ទៃ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដែលការចាប់លេខរៀងលើសន្លឹកឆ្នោត ដោយសម្ដេចព្រះសង្ឃរាជទាំង២គណៈ។
គួរបញ្ជាក់ថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ គ្រប់ទាំង២០គណបក្ស៕