Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន

28-05-2018 16:57

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ ចំនួន៧រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ Sittipol Nimnuan អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនថៃ (TMAC) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន ការជួយជនរងគ្រោះថ្នាក់ ដោយសារមីន ការរៀបចំគម្រោងផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងកិច្ចសហការ ជាមួយមជ្ឈមណ្ឌលបោសសម្អាតមីន តំបន់អាស៊ាន៕​