(ភ្នំពេញ)៖ ក្រុមហ៊ុន អលមិនគ្រុប បានប្រារព្ធពិធី សម្ពោធភោជនីយដ្ឋាន វើលដាយនឹង សាខាបឹងស្នោហើយ ដែលស្ថិតនៅ ដឹផាក ផ្លូវជាតិលេខ១ សង្កាត់ និរោគ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រុមហ៊ុន អលមិនគ្រុប បានបន្ដនាំយកនៅពិភពរសជាតិអាហារឆ្ងាញ់ ប្លែក គ្មានពីរ ទាំងបែប អឺរ៉ុប -ខ្មែរ ជូនប្រជាជនកម្ពុជា ។
អាហារដ្ឋានមួយនេះ ជាអាហារដ្ឋានដ៏ធំជាងគេនៅក្នុងផ្សារទំនើប Aeon mall ដែលបានដំណើរការអស់រយៈពេលជិតបួនឆ្នាំហើយ ដែលបានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ ភ្ញៀវជាតិ-អន្ដរជាតិ ។
ឥឡូវនេះ លោកអ្នកអាចរីករាយ ពិសាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ល្អសម្រាប់សុខភាព តម្លៃដ៏សមរម្យ នៅទីតាំងបឹងស្នោហើយ ដែលមានបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះ នឹងមានទទួលអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាមួយម្ហូបខ្មែរ ចិន អូស្រ្ដាលី អ៊ីតាលី និងម្ហូបពេញនិយមជាច្រើនមុខ ។
នាយកប្រតិបត្តិ និងជាមេចុងភៅដ៏ឆ្នើមប្រចាំកម្ពុជា លោក លូ ម៉េង បានថ្លែងថា «យើងនឹងបម្រើនូវរសជាតិអាហារដល់អតិថិជនទាំងអស់ នូវរសជាតិឆ្ងាញ់ ល្អសម្រាប់សុខភាព អនាម័យខ្ពស់ ជាមួយនឹងចុងភៅខ្មែរ -បរទេស ទៅតាមមុខម្ហូបដែលលោកអ្នកចង់បាន ពិសេសអាហាររបស់យើងមួយចំនួន លោកអ្នកមិនអាចរកមាន នៅតាមអាហារដ្ឋានផ្សេងៗនោះទេ ដូចជាជ្រូកគូលែនខ្វៃជាដើម»។
លោកលើកឡើងទៀតថា អាហារដ្ឋានរបស់លោកនឹងខំរិះរកមុខម្ហូបថ្មី និងកម្មវិធីល្អៗ ដើម្បីបម្រើទៅតាមចំណង់ចំណូលចិត្ត ជូនអតិថិជនឲ្យបានគ្រប់ៗគ្នា ៕