(ជុងអាំង-ទីក្រុងអានសាន)៖ លោក ហ៑ុន ម៉ាណែតបានចុះពិនិត្យទីតាំងដែលត្រៀមកសាងវត្តខ្មែររចនាបទខ្មែរទី១នៅលើទឹកដីសាធារណរដ្ឋកូរ៉េ។ តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា លោក Kim Jusung ដែលជាសប្បុរសជនកូរ៉េ បានបរិចាកដីដែលមានទំហំ ១៨០០មែត្រការ៉េ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងវត្តខ្មែរមួយជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់នាពេលអនាគត។
ក្នុងដំណើរចុះពិនិត្យទីតាំងផ្ទាល់នេះ លោក ហ៑ុន ម៉ាណែត បានថ្លែងអំណរគុណដល់ លោក Kim Jusung ដែលមានចិត្តជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ជាពិសេសទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋខ្មែរ រហូតបរិចាកដីសម្រាប់ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រប់គ្រង ប្រើប្រាស់ និងត្រៀមកសាងវត្តខ្មែរនាពេលអនាគតដ៏ខ្លីខាងមុខនេះ។