Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធម្មការ និងសាសនា រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់» នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

28-05-2018 12:32

(កំពង់ចាម)៖ ការិយាល័យធម្មការ និងសាសនា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់» និងជួបសំណេះសំណាល ជាមួយមេដឹកនាំសាសនា ទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងសិស្សានុសិស្ស សរុប២០០អង្គ/នាក់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សេង សុមុនី អនុរដ្ឋលេខាធិការ, ក្រសួងធម្មការ និងសាសនា និងលោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ, ក្រសួងធម្មការ និងសាសនា, លោក បាន ស្រេង អភិបាលរងស្រុក ទទួលបន្ទុកការងារគ្រឿងញៀន រួមទាំងកងកម្លាំងទាំងបីផ្នែកស្រុកផងដែរ។

វេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់» ដែលរៀបចំដោយ ការិយាល័យ ធម្មការ និងសាសនា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខាងលើនេះ បានប្រើពាក្យស្លោកថា «យើងទាំងអស់គ្នា រួមគ្នាបំបាត់គ្រឿងញៀន»៕