(កណ្តាល)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅម៉ោង៨ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ មានកម្មករចំនួន៥២នាក់ ធ្វើការក្នុងរោងចក្រ QMI ស្ថិតនៅ ស្ថិតនៅភូមិត្រយឹង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល បានដួលសន្លប់ និងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ។
យ៉ាងណាសមត្ថកិច្ចមិនទាន់ បញ្ជាក់ពីមូលហេតុដែលនាំឲ្យកម្មករទាំងនោះ ដួលសន្លប់នៅឡើយទេ៕