(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំស្ដីពី លទ្ធផលការងារ និងការត្រៀមលក្ខណៈសម្បត្ដិ ដើម្បីការពារសុវត្ថិភាពដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរាជធានី-ខេត្ត, អគ្គស្នងការនគរបាលជាតិ, ស្នងការរាជធានី-ខេត្ត, មេបញ្ជាការអាវុធហត្ថរាជធានី-ខេត្ដ, មេបញ្ជាការប្រតិបត្តិការសឹងរង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ៕