(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូបបន្ថែមទៀត។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្នងការខេត្តទាំង៤រូបនោះរួមមាន៖
ទី១៖ លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង
ទី២៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ
ទី៣៖ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប
និងទី៤៖ លោកឧត្តមសេនីយ៍ត្រី ឡោក សុខា ស្នងការខេត្តមណ្ឌលគិរី។
សូមជម្រាបថា ក្រោយពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិជូនស្នងការនគរបាលខេត្តទាំង៤រូបនេះ គឺស្នងការនគរបាលខេត្តទាំង២៤ មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ លើកលែងតែរាជធានីភ្នំពេញ ថ្នាក់នាយឧត្តមសេនីយ៍តែប៉ុណ្ណោះ៕