(កណ្តាល)៖ លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារយុវជន គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយយុវជន និងក្រុមការងារនារីបក្ស ទាំង៣ឃុំ ឃុំរកា ឃុំរលាំងកែន និងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពិធីសំណេះសំណាល ជាមួយយុវជន និងក្រុមការងារនារីបក្ស ទាំង៣ឃុំ ក្នុងស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ មានការចូលរួមអមដំណើរ ពីសំណាក់ មន្ត្រីបក្សស្រុក ឃុំ ភូមិ ព្រមទាំងប្រធានគណៈពង្រឹងយុវជនទាំង១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ស្ថិតនៅបរិវណ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ថ្លែងនៅក្នុងពិធីនោះ ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារយុវជន គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង បានពាំនាំនូវពរសព្វសារធុការ ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីទាំងមូល។
លោក ណុប រ័ត្ននិមល បានក្រើនរំលឹកថា យើងជាយុវជនរបស់បក្ស អាស្រ័យហេតុនេះ ត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យបក្ស ពោលគីត្រូវចេះពន្យល់ ណែនាំ កែតម្រូវ ដល់យុវជនដូចគ្នា និងពុក ម៉ែ បងប្អូនឲ្យយល់ពីគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក បានសង្កត់ធ្ងន់ៗថា ត្រូវប្រឆាំងដាច់ខាត ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។ ក្នុងនាម ជាយុវជនបក្ស ត្រូវតែក្លាហានហ៊ានតបត និងទប់ទល់ចំពោះជនណា ឬក្រុមណា ដែលមានបំណងរារាំង មិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នាពេលខាងមុខ។
ដោយឡែកចំពោះ បងប្អូនកម្មករ-កម្មការិនីវិញ ត្រូវបានថ្នាក់ដឹកនាំ យកចិត្តទុកដាក់ ជាពិសេសដោយសម្តេចតេជោ ចុះជួបផ្ទាល់ជាប្រចាំ និងទទួលបានអត្ថប្រយោជន៍ ជាច្រើន មានជាអាទិ៍៖
* ការចេញមុនម៉ោង១៥នាទី សម្រាប់កម្មការិនីមានផ្ទៃពោះ
* ទទួលបានប្រាក់ខែគោល អប្បរមា១៧០$/ខែ
* ជិះរថយន្តក្រុងដោយឥតគិតថ្លៃ
* ឈប់សម្រាកសម្រាលមាតុភាព ដោយទទួលបានប្រាក់ខែ១២០%
* ព្យាបាលជំងឺដោយមិនគិតប្រាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ
* ទទួលបានប្រាក់ឧបត្ថម្ហ ៤០០,០០០រៀល ក្នុងពេលឆ្លងទន្លេតាមរយៈ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) -ល-។
លោក ណុប រ័ត្ននិមល បានអំពាវនាវ ដល់មន្ត្រីបក្សស្រុក ឃុំ ភូមិ យុវជន កម្មករ កម្មការិនី និងក្រុមការងារនារី អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយជួយជំរុញ ពុកម៉ែ បងប្អូន ពិសេសមិត្តភក្ដិ នៅកន្លែងការងារ នៅតាមរោងចក្រនានា អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តនិរន្តរភាព ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦នេះ ហើយសម្តេចមានឱកាសបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋឆ្ពោះ ទៅរកវឌ្ឍនភាពជារៀងរហូត៕