Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សៅ សុខា ជួបសមាជិកបក្ស នៅស្រុករមាសហែក ខេត្តស្វាយរៀង និងអំពាវនាវឲ្យទៅចូលរួម ការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ

27-05-2018 11:44

(ស្វាយរៀង)៖​ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត ស្វាយរៀង និងប្រធានក្រុមការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក​ ខេត្តស្វាយរៀង។

ពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក ខេត្តស្វាយរៀង ខាងលើនេះ ក៏មានការចូលរួមពី សំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាភូមិ ឃុំនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក​ ខេត្តស្វាយរៀង ជាច្រើនរូបទៀត នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក។

ជាមួយគ្នានោះ លោក សៅ សុខា ក៏បានអំពាវនាវឲ្យ សមាជិកបក្ស នៅស្រុករមាសហែក ខេត្តស្វាយរៀងទាំងអស់ ទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕