Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ និងក្មេងទំនើង១១នាក់

27-05-2018 10:53

(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២០៖២៥នាទីយប់ ថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០១៨ ត្រង់ចំនុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលក្រុងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ មួន ប៊ុនផន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំពោះ វត្ថុតាងដែលបានដកហូតបានរួមមាន៖ ម្សៅក្រាមពណ៏សចំនួន ០៩កញ្ចប់តូច, ម៉ូតូ ០១គ្រឿង ម៉ាក់ស្មាសស៊េរីចាស់, និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ជាមួយគ្នានេះ នៅវេលាម៉ោង២១៖៥៤នាទីយប់ កម្លាំងនគរបាលក្រុងពោធិ៍សាត់ ក៏បានចុះប្រតិបត្តិការ ឃាត់ខ្លួនបានក្មេងទំនើងចំនួន១១នាក់ និងម៉ូតូ០៦គ្រឿង មកណែនាំអប់រំ និងឲ្យឪពុកម្តាយមកធានាផងដែរ៕