(ភ្នំពេញ)៖ ហាងកាហ្វេស្នាដៃកូនខ្មែរ «Mr. Dad Coffee» ប្រភពនៃរសជាតិឈ្ងុយឆ្ងាញ់ពិសា ឧបករណ៍ប្រើប្រាស់ទំនើប ល្អទាំងគុណភាព ប្រណិតទាំងការរចនា និងទីតាំងធំទូលាយ សម្រាប់ពិភាក្សាការងារទូរទៅ ឬធ្វើកិច្ចការសាលាក៏បាន ត្រូវបានបើកដំណើរការហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ក្បែរផ្សារធំថ្មីយើងនេះ។
ហាងកាហ្វេដែលសាងដោយស្នាដៃកូនខ្មែរ មានឆន្ទះខ្ពស់ក្នុងការផ្គត់ផ្គង់កាហ្វេ ដែលមានគុណភាពខ្ពស់រសជាតិឈ្ងុយឆ្ងាញ់ ធម្មជាតិ១០០%ពិតៗដោយគ្មានក្តីបារម្ភ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរយើងឡើយ។
ម្ចាស់ហាង «Mr. Dad Coffee»លោក អ៊ឹង សាលាង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា គោលបំណង ដែលលោកបើកហាងកាហ្វេមួយនេះឡើង ទី១-គឺចង់ផ្តល់ឱកាសការងារទៅដល់ប្អូនៗដែលមកពីបណ្តាលខេត្តនាៗ ដែលមកបន្តរការសិក្សានៅទីក្រុងភ្នំពេញ ឲ្យទទួលបានប្រាក់កំរៃ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ពួកគាត់ និងចង់ចែករំលែកចំណេះដឹង នឹងបទពិសោធន៍ការងារ ដែលលោកមាន ទៅឲ្យពួកគាត់ផងដែរ»។
លោកបន្ដថា «គោលបំណងទី២ គឺចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នា ត្រឡប់មកជួយគ្រាំទ្រនូវម៉ាកកាហ្វេ ដែលកូនខ្មែរយើងបង្កើតឡើងផ្ទាល់ ជៀសជាងគ្រាំទ្រនូវម៉ាក់កាហ្វេបរទេស ដោយចំណាយប្រាក់ជាច្រើន ទៅទិញ Franchise ពីប្រទេសជិតខាង អស់រាប់សិបម៉ឺនដុល្លារ ដែលលុយទាំងនោះ នឹងវេរត្រលប់ទៅជួយសេដ្ឋកិច្ចប្រទេសគេវិញ ដោយមិនបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិយើងឡើយ»។
«Mr. Dad Coffee» មានស្តង់ដាឆុងកាហ្វេយ៉ាងត្រឹមត្រូវ ដោយប្រើនូវម៉ាស៊ីនឆុងកាហ្វេដ៏ទំនើបមក ពីប្រទេស អ៊ីតាលី មិនតែបុណ្ណោះ បុគ្គលិកឆុងកាហ្វេទាំងអស់ បានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេយ៉ាងម៉ត់ចត់ មុននិងពួកគាត់អាចចូលកាន់ម៉ាស៊ីនឆុងកាហ្វេបាន។
លោកបានបន្តទៀតថា សម្រាប់តម្លៃវិញ គឺសមស្របទៅតាមទីផ្សារ គឺកាហ្វេមួយកែវចាប់ពី $១.២៥ដុល្លារ ទៅ២.៥០តែប៉ុណ្ណោះ ដែលអ្នកមានចំនូលទាបនឹងមធ្យមអាចជាវទទួលទានបាន ។ ហើយនៅឆ្នាំក្រោយ លោកមានគំរោងបើកសាខានៅក្នុងទីក្រុងភ្នំពេញបន្ថែមទៀត ដើម្បីមានភាពងាយស្រួលដល់អតិថិជន ស្វែងរកហាងកាហ្វេ«Mr. Dad Coffee»មួយនេះ។លោកសង្ឃឹមថាបងប្អូនខ្មែរទាំងអស់ និងជួយគាំទ្រហាងកាហ្វេ «Mr. Dad Coffee»មួយនេះរហូតតទៅ ៕
https://www.youtube.com/watch?v=e-4KVzRS6ME&feature=youtu.be