Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដាយមាស និងមាសកំពូល របស់ ខ្មែរ ប៊ែវើរីជីស មកដល់កម្ពុជាហើយ

26-05-2018 15:01

(ភ្នំពេញ)៖ មេដាយមាស និងមាសកំពូលសរុបបួនមេដាយរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទទួលបានពីប្រទេសអេស្ប៉ាញ បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៨។

លោក លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអញ្ជើញទៅប្រទេសអេស្ប៉ាញទទួលមេដាយនេះ បានមានប្រសាសន៍ថា «ការមកដល់នៃមេដាយអន្តរជាតិទាំងបួននេះ គឺជាការមកដល់នៃការធានាគុណភាពលំដាប់អន្តរជាតិសម្រាប់ផលិតផលទាំងបួនរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស»

លោកបន្តថា «ប្រជាពលរដ្ឋខ្មែរយើង គួរជ្រើសរើសផលិតផលណា ដែលទទួលស្គាល់គុណភាព ដោយពិភពលោក ទើបជាការប្រសើរ»

គួរបញ្ជាក់ផងដែរថា ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលទទួលបានមេដាយអន្តរជាតិ រួមមានស្រាបៀរកម្ពុជា វើក និងអាយស៍កូឡា ទទួលបានមេដាយមាស Gold Monde Selection Awards និងអាយស៍ឡេមិនទទួលបានមេដាយមាសកំពូល Grand Gold Monde Selection Award៕