Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យឆេះផ្ទះជួលនៅជិតវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រលត់ទាំងស្រុងហើយ ដោយឆេះបំផ្លាញបន្ទប់ជួល៥បន្ទប់ (Video inside)

26-05-2018 21:27

(ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា គិតត្រឹមម៉ោង៩៖១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភានេះ អគ្គិភ័យឆេះផ្ទះជួលរបស់ប្រជាពលរដ្ឋនៅជិតវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ បានរលត់ទាំងស្រុងហើយ។

សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យនោះបានបំផ្លាញបន្ទប់ជួលចំនួន៥បន្ទប់ និងបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួន។

ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុនៅឡើយនោះទេ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង៕