(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៤២គ្រឿង រកឃើញល្មើសច្បាប់៧៩១គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ៣៦៧គ្រឿង និងផាកពិន័យ៤២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៦ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន១,៤៣០គ្រឿង អប់រំ១៦១គ្រឿង និងផាកពិន័យចំនួន៣២០គ្រឿង។ ដោយឡែកក្នុងរាជធានីភ្នំពេញឃាត់យានយន្ដបានចំនួន៤២៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៩៩,២១៥គ្រឿង រកឃើញយានយន្តល្មើស១៥,១០៤ (ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ៥,៧១៥គ្រឿង និងផាកពិន័យ៩,៣៨៩គ្រឿង (ម៉ូតូ៩៦ភាគរយ)៕