(មណ្ឌលគិរី)៖ ដោយខឹងសម្បារយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិភាគតិច វៀតណាមនោះ ប្រជាពលរដ្ឋមួយក្រុមរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រកាសប្រឆាំងដាច់ខាត មិនឱ្យទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយបន្តទៀត និងសំណូមពរឱ្យតុលាការកាត់ទោសតាមផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរ ដើម្បីមិនឱ្យជនក្បត់ជាតិនេះ មកធ្វើអំពើអាក្រក់លើប្រទេសកម្ពុជា។

ប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ទណ្ឌិត សម រង្ស៊ី បានផ្ទុះចេញបន្ទាប់ពី សកម្មជនប្រឆាំងទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លងមក។

ប្រជាពលរដ្ឋក្រុងសែនមនោរម្យ បានប្រកាសចេញមុខប្រឆាំដាច់ខាតលើទណ្ឌិត សម រង្ស៊ី ប្រសិនបើហ៊ានកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិភាគតិច វៀតណាម ម៉ុហតាញ៉ា ដោយមិនខ្លាចរអាល់ នឹងជនក្បត់ជាតិនេះសូម្បីតែបន្តិច ហើយក្នុងនាមជាជនជាតិខ្មែរ គឺប្រឆាំងដាច់ខាតដើម្បីទឹកដីកម្ពុជា។ ហើយពួកគាត់មិនធ្លាប់ស្គាល់ជនជាតិ ម៉ុងតាញ៉ានៅកម្ពុជាទេ។ ពួកគាត់ជឿថា ជនជាតិម៉ុងតាញ៉ា គឺជាជនជាតិភាគតិចវៀតណាម។ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ក៏ស្នើឱ្យតុលាការដាក់ទោសលោក សម រង្ស៊ី ឱ្យបានម៉ឹងម៉ាត់ និងឱ្យបានធ្ងន់ធ្ងរបំផុត។

ក្រុមពលរដ្ឋខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍ឈឺចាប់ និងមិនសប្បាយចិត្តនោះទេ ប្រសិនបើលោក សម រង្ស៊ី កាត់ឱ្យគេ (ជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា) តើខ្ញុំជាប្រជជនទៅរស់នៅឯណា? ខ្ញុំដើម្បីទឹកដីរបស់ខ្ញុំ ខ្ញុំប្រឆាំងដាច់ខាត ខ្ញុំអត់ដែលស្គាល់ ជនជាតិម៉ុងតេញ៉ា ឭតែគេថារស់នៅលើដីវៀតណាម ខ្ញុំឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី តាមផ្លូវច្បាប់មិនឱ្យវាមកធ្វើអំពើអាក្រក់មកលើទឹក និងធ្វើនយោបាយបន្ត​ទៀតទេ»

ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ាគ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះពិតប្រាកដមែន។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕