(ភ្នំពេញ)៖ ក្មេងស្រីអភ័ពទើបតែអាយុ២ឆ្នាំ ត្រូវបានជីតាចុងល្មោភកាម ចាប់រំលោភបានសម្រេច ខណៈម្តាយយកមកផ្ញើឲ្យជួយមើលរួចទៅធ្វើការរោងចក្ររហូតបានសម្រេច បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ក៏ត្រូវបែកធ្លាយដល់ម្តាយកុមារីរងគ្រោះ ប្តឹងទៅនគរបាលចាប់វាយខ្នោះបុរសល្មោភកាមនោះភ្លាមៗតែម្តង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីធ្វើសកម្មភាពរំលោភថ្ងៃទី២៥ ខែឧសភាម្សិលមិញ នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោចចៅ២ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ.ក អាយុជាង២ខួប មានម្តាយឈ្មោះ ផាត ចន្ធូ អាយុ២៤ឆ្នាំ មុនរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកឯជនសង្ស័យ ដែលត្រូវជាប្តីចុងជីដូនបង្កើត មានឈ្មោះ ជឹម ចយ អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្បែរគ្នា មានស្រុកកំណើតនៅ ឃុំអូឬស្សី ស្រុកកំពង់ក្រឡាញ់ ខេត្តកំពង់ឆ្នាំង។
បើតាមម្តាយកុមារីរងគ្រោះ បានឲ្យដឹងថា នៅព្រឹកម្សិលមិញ រូបគាត់បានចេញទៅធ្វើការរោងចក្រ ដោយយកកូនស្រីរងគ្រោះខាងលើទៅផ្ញើម្តាយបង្កើត ដែលត្រូវជាជីដូនឲ្យជួយមើលជារៀងរាល់ថ្ងៃដូចសព្វដង រួចចេញទៅធ្វើការបាត់ លុះមកដល់វេលាម៉ោង៥ល្ងាច រូបគាត់បានចេញពីធ្វើការវិញ ខណៈមកដល់បន្ទប់ជួលស្រាប់តែឃើញកូនស្រីអង្គុយបត់ជើង ដោយមានប្រលាក់ឈាមហូរតាមប្រដាប់ភេទ ពេលនោះម្តាយកុមារី ក៏បានសួរនាំកូនស្រីរបស់ខ្លួន ក៏បានបែកធ្លាយឪពុកចុងជាអ្នកចាប់រំលោភ ទើបនាំកូនស្រីមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ២។
ក្រោយពីទទួលពាក្យបណ្តឹងម្តាយក្មេងរងគ្រោះ នៅថ្ងៃនេះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង ដើម្បីយកមកសួនាំ និងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕